តេលាខ្មែរ បានរកឃើញអ្នកឈ្នះរង្វាន់ចំនួន 200នាក់ដំបូង ពីកម្មវិធីចាប់ឆ្នោតឈ្នះរង្វាន់ប្រាក់លានរៀល!
10 សីហា, 2026
តេលាខ្មែរ បានរកឃើញអ្នកឈ្នះរង្វាន់ចំនួន 200នាក់ដំបូង ពីកម្មវិធីចាប់ឆ្នោតឈ្នះរង្វាន់ប្រាក់លានរៀល!
សូមចូលរួមអបអរសាទរដល់ អ្នកឈ្នះរង្វាន់ចំនួន 200 នាក់ដំបូង ដែលម្នាក់ៗទទួលបានរង្វាន់ទឹកប្រាក់ 400,000រៀល ពីការចាប់រង្វាន់ប្រចាំខែកក្កដា នៃកម្មវិធី ចាប់ឆ្នោតឈ្នះរង្វាន់ប្រាក់លានរៀល។
តេលាខ្មែរ សូមអរគុណដល់អតិថិជនទាំងអស់ ដែលតែងតែជឿទុកចិត្ត និងជ្រើសរើសប្រេងឥន្ធនៈគីណេតិច ជាជម្រើសដំបូងសម្រាប់ការធ្វើដំណើររបស់លោកអ្នក។ ការគាំទ្ររបស់អតិថិជន គឺជាកម្លាំងចិត្តមួយដែលជំរុញឱ្យពួកយើងបន្តផ្តល់ជូននូវកម្មវិធីប្រូម៉ូសិនដ៏អស្ចារ្យ ព្រមទាំងប្រេងឥន្ធនៈគីណេតិច និងឧស្ម័ន LPG ប្រកបដោយគុណភាពខ្ពស់។
រាល់ការចាក់ប្រេងឥន្ធនៈគីណេតិចនៅ ស្ថានីយ តេលាខ្មែរ មិនត្រឹមតែមានឱកាសឈ្នះរង្វាន់ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងទទួលបានប្រេងឥន្ធនៈគុណភាពខ្ពស់ មានផ្ទកសារធាតុបន្ថែមគីណេតិច បច្ចេកវិទ្យាពីសហរដ្ឋអាមេរិក ដែលជួយសម្អាតម៉ាស៊ីន បង្កើនប្រសិទ្ធភាព និងធ្វើអោយម៉ាស៊ីនដំណើរការរលូនគ្រប់ការធ្វើដំណើររបស់លោកអ្នក។
អតិថិជនដែលមិនទាន់មានឱកាសឈ្នះរង្វាន់លើកទី 1! កុំទាន់អស់សង្ឃឹម! កម្មវិធី ចាប់ឆ្នោតឈ្នះរង្វាន់ប្រាក់លានរៀល ពី តេលាខ្មែរ នៅមានរង្វាន់ជាច្រើនទៀតកំពុងរង់ចាំអតិថិជនទាំងអស់ក្នុងការចាប់រង្វាន់បន្ទាប់។
ការចាប់រង្វាន់បន្ទាប់ នឹងប្រព្រឹត្តថ្ងៃទី ០៧ ខែកញ្ញា ឆ្នាំ២០២៦ ដោយស្វែងរកអ្នកឈ្នះរង្វាន់តូច មានទឹកប្រាក់400,000រៀល ចំនួន200 នាក់។ នៅថ្ងៃទី ០៧ ខែតុលា ឆ្នាំ២០២៦ ស្វែងរកអ្នកឈ្នះធំចំនួន ៣ រង្វាន់ ដែលរង្វាន់ធំទី១ ទឹកប្រាក់ ១០០លានរៀលចំនួន ១ រង្វាន់ រង្វាន់ធំទី២ ទឹកប្រាក់ ៣០ លានរៀល ចំនួន ១ រង្វាន់ រង្វាន់ធំទី៣ ទឹកប្រាក់ ១០លានរៀល ចំនួន ១ រង្វាន់ និងស្វែងរកអ្នកឈ្នះរង្វាន់តូចៗ មានទឹកប្រាក់ 400,000រៀល ចំនួន ៥០០ នាក់បន្ថែមទៀត។
ព័ត៌មានលម្អិតបន្ថែមពីលក្ខខណ្ឌចែករង្វាន់ប្រាក់លាន សូមចូលទៅកាន់គេហទំព័រ៖ https://telakhmer.com/promotion/slug-642?lang=kh
ស្វែងរកទីតាំងស្ថានីយតេលាខ្មែរនៅជិតលោកអ្នក៖ https://www.google.com/maps/d/edit?mid=1xYFMOWS0digx9o_YL9ijylSQE-69RE4&usp=sharing
ខ្មែរគាំទ្រក្រុមហ៊ុនខ្មែរ សម្រាប់ប្រជាជនខ្មែរ!


