ឱកាសឈ្នះរង្វាន់ប្រាក់លានពីតេលាខ្មែរ និង ធនាគារ ABA !!
01 កក្កដា, 2026
លក្ខខណ្ឌ និងព័ត៌មានលម្អិតរបស់ប្រូម៉ូសិន ៖
1. កម្មវិធីចាប់រង្វាន់ប្រាក់លាន ត្រូវបានរៀបចំ និងគ្រប់គ្រងរួមគ្នាដោយ ក្រុមហ៊ុន កម្ពុជាតេលា និង ធនាគារ ABA ដែលត្រូវបានហៅថាជារួមថា “ក្រុមហ៊ុន”។
2. អតិថិជនចាក់ប្រេងឥន្ធនៈ គីណេតិច 92, ប្រេងឥន្ធនៈ 95, ម៉ាស៊ូត គីណេតិច និង LPG ព្រីម នៅគ្រប់ស្ថានីយប្រេងឥន្ធនៈតេលាខ្មែរ ទូទាំងព្រះរាជាណាចក្រកម្ពុជា មានសិទ្ធិចូលរួមក្នុងកម្មវិធីចាប់រង្វាន់នេះ។
3. កម្មវិធីនេះមានសុពលភាពចាប់ពីថ្ងៃទី01 ខែកក្កដា ឆ្នាំ2026 រហូតដល់ថ្ងៃទី30 ខែកញ្ញា ឆ្នាំ2026។
4. សម្រាប់តែការទូទាត់តាមរយៈ ABA KHQR ឬ ម៉ាស៊ីន POS របស់ ABA តែប៉ុណ្ណោះ ដែលនឹងត្រូវរាប់បញ្ចូលក្នុងកម្មវិធីចាប់រង្វាន់នេះ។
5. រាល់ការទូទាត់ចាប់ពី 8,000 រៀល ដល់ 159,999 រៀល ក្នុងមួយប្រតិបត្តិការ នឹងទទួលបានសន្លឹកឆ្នោតអេឡិចត្រូនិក ចំនួន 1 សន្លឹក។ ទូទាត់មួយលើកចាប់ 160,000 រៀល នឹងទទួលបានសន្លឹកឆ្នោតអេឡិចត្រូនិកចំនួន 3 សន្លឹក។
6. ធនាគារ ABA នឹងធ្វើការចាប់ឆ្នោតជ្រើសរើសអ្នកឈ្នះ។
7. កម្មវិធីនេះ នឹងធ្វើការចាប់រង្វាន់រកអ្នកឈ្នះមានចំនួន 3 លើក ដូចខាងក្រោម៖
ក. ថ្ងៃទី07 ខែសីហា ឆ្នាំ2026, ស្វែងរកអ្នកឈ្នះរង្វាន់តូចចំនួន 200 នាក់ ដែលអ្នកឈ្នះម្នាក់ៗទទួលបានទឹកប្រាក់ 400,000 រៀល
ខ. ថ្ងៃទី07 ខែកញ្ញា ឆ្នាំ2026, ស្វែងរកអ្នកឈ្នះរង្វាន់តូចចំនួន 200 នាក់ ដែលអ្នកឈ្នះម្នាក់ៗទទួលបានទឹកប្រាក់ 400,000 រៀល
គ. ថ្ងៃទី07 ខែតុលា ឆ្នាំ2026, ស្វែងរកអ្នកឈ្នះធំបំផុតចំនួន 3 រង្វាន់ ដែលរង្វាន់ធំទី1 គឺទឹកប្រាក់ 100 លានរៀល, រង្វាន់ធំទី2 ទឹកប្រាក់ 30 លានរៀល និងរង្វាន់ធំទី3 ទឹកប្រាក់ 10 លានរៀល។ មុនការចាប់រង្វាន់ធំ ក្នុងថ្ងៃដដែលនេះ កម្មវិធីក៏នឹងស្វែងរកអ្នកឈ្នះរង្វាន់តូចចំនួន 500 នាក់ទៀត ដែលអ្នកឈ្នះម្នាក់ៗទទួលបានទឹកប្រាក់ 400,000 រៀល។
8. អតិថិជនដែលមិនបានឈ្នះរង្វាន់នៅក្នុងការចាប់រង្វាន់នីមួយៗ នឹងត្រូវបញ្ជូលទៅក្នុងការចាប់រង្វាន់បន្ទាប់ ឬបន្តបែបនេះរហូតដល់ការចាប់រង្វាន់ចុងក្រោយនៅថ្ងៃទី07 ខែតុលា ឆ្នាំ2026។
9. ការចាប់រង្វាន់នឹងប្រព្រឹត្តទៅនៅទីតាំងរបស់ ធនាគារ ABA ដោយមានការចូលរួមពីតំណាងរបស់ក្រុមហ៊ុន កម្ពុជាតេលា។
10. បុគ្គលិកទាំងអស់របស់ ក្រុមហ៊ុន មិនមានសិទ្ធិចូលរួមក្នុងកម្មវិធីចាប់រង្វាន់នេះឡើយ។
11. សម្រាប់អ្នកឈ្នះរង្វាន់ទឹកប្រាក់ចាប់ពី 10 លានរៀលឡើងទៅ ក្រុមការងារ ABA ជាអ្នកទទួលបន្ទុកក្នុងការទាក់ទង ដើម្បីអញ្ជើញមកកាន់ការិយាល័យ ABA ក្នុងរយៈពេល 3 ថ្ងៃ(ថ្ងៃធ្វើការ) គិតចាប់ពីថ្ងៃចាប់រង្វាន់។ ប្រសិនបើគ្មានការឆ្លើយតប ឬមិនអាចទាក់ទងបានពីក្រុមការងារ ABA នោះក្រុមហ៊ុនរក្សាសិទ្ធិក្នុងការចាប់ឆ្នោតជ្រើសរើសអ្នកឈ្នះថ្មីមកជំនួសក្នុងទឹកប្រាក់រង្វាន់ដដែល។
12. អ្នកឈ្នះ មិនតម្រូវឲ្យបង់ប្រាក់ជាថ្នូរ និងមិនតម្រូវឲ្យផ្ដល់ព័ត៌មានសម្ងាត់គណនី លេខកាត ឬលេខសម្ងាត់អេបនោះឡើយ។ អ្នកឈ្នះរង្វាន់ធំ នឹងត្រូវអញ្ជើញមកធនាគារដោយផ្ទាល់ ចំណែកអ្នកឈ្នះរង្វាន់តូច នឹងទទួលទឹកប្រាក់រង្វាន់ចូលក្នុងគណនីរបស់ខ្លួន ដោយមិនចាំបាច់បំពេញបែបបទអ្វីទាំងអស់។ទឹកប្រាក់នៃរង្វាន់ធំ នឹងត្រូវផ្ទេរចូលគណនី ABA របស់អ្នកឈ្នះដោយផ្ទាល់ បន្ទាប់ពីបំពេញនីតិវិធី និងឯកសារចាំបាច់ទាំងអស់រួចរាល់ពីក្រុមហ៊ុន។
13. ក្រុមហ៊ុនមានសិទ្ធិប្រើប្រាស់រូបភាពអ្នកឈ្នះរង្វាន់ ក្នុងគោលបំណងផ្សព្វផ្សាយក្នុងប្រព័ន្ធបណ្តាញសង្គម និងបណ្ដាញផ្សេងៗ។
14. អ្នកប្រើប្រាស់ ABA Mobile ម្នាក់ អាចឈ្នះបានតែ 1 រង្វាន់ប៉ុណ្ណោះ ក្នុងមួយលើកនៃការចាប់រង្វាន់នីមួយៗ នៅថ្ងៃទី07 ខែសីហា, ថ្ងៃទី07 ខែកញ្ញា និង ថ្ងៃទី07 ខែតុលា ឆ្នាំ2026។
15. សម្រាប់រង្វាន់តូច ឬរង្វាន់ប្រចាំខែ ធនាគារ ABA នឹងមិនធ្វើការទាក់ទងទៅកាន់អ្នកឈ្នះឡើយ។ ឈ្មោះអ្នកឈ្នះរង្វាន់នឹងត្រូវប្រកាសនៅលើបណ្តាញសង្គមរបស់ ធនាគារ ABA និងតេលាខ្មែរ រួមមាន Facebook, Instagram និង Telegram។ ប្រាក់រង្វាន់នឹងត្រូវបញ្ចូលទៅក្នុងគណនី ABA របស់អ្នកឈ្នះ ក្នុងរយៈពេល 15 ថ្ងៃ (ថ្ងៃធ្វើការ) គិតចាប់ពីថ្ងៃចាប់រង្វាន់។
16. ធនាគារ ABA នឹងព្យាយាមទាក់ទងអ្នកឈ្នះរង្វាន់ធំ តាមរយៈលេខទូរសព្ទផ្លូវការ 098 203 203 ក្នុងរយៈពេល 03 ថ្ងៃ ដើម្បីបញ្ជាក់ពីរង្វាន់ដែលបានឈ្នះ។ អ្នកឈ្នះរង្វាន់ត្រូវឆ្លើយតបដោយផ្ទាល់ក្នុងរយៈពេលនេះ ដើម្បីទទួលយករង្វាន់ដែលបានឈ្នះ។ ប្រសិនបើក្រុមការងារមិនអាចទាក់ទងបាន ឬមិនមានការឆ្លើយតបមកវិញ ក្នុងរយៈពេលកំណត់ 03 ថ្ងៃ អ្នកឈ្នះនឹងត្រូវដកសិទ្ធិ ហើយរង្វាន់នឹងត្រូវផ្តល់ជូនអ្នកឈ្នះថ្មី តាមការសម្រេចចិត្តរបស់ ធនាគារ ABA និងកម្ពុជាតេលា។
17. អ្នកឈ្នះរង្វាន់ធំ នឹងត្រូវបានអញ្ជើញទៅកាន់ ការិយាល័យកណ្តាលរបស់ធនាគារ ABA ដើម្បីទទួលរង្វាន់ ហើយត្រូវបំពេញព័ត៌មានផ្ទាល់ខ្លួន និងចុះហត្ថលេខាលើទម្រង់ទទួលរង្វាន់ផងដែរ។
18. រង្វាន់ធំទាំងអស់ នឹងត្រូវបញ្ចូលទៅក្នុងគណនីរបស់អ្នកឈ្នះ ក្នុងរយៈពេល 05 ថ្ងៃ (ថ្ងៃធ្វើការ) បន្ទាប់ពីបញ្ចប់បែបបទនៃការទទួលរង្វាន់។
19. រង្វាន់ទាំងអស់នឹងផ្តល់ជាប្រាក់ រៀលខ្មែរ តែប៉ុណ្ណោះ ហើយមិនអាចផ្ទេរ ឬប្តូរទៅគណនីធនាគារផ្សេងបានឡើយ។
📍 ទីតាំងស្ថានីយ តេលាខ្មែរទាំងអស់ ៖ https://www.telakhmer.com/our-location
