ពិតជាមានមោទនភាពចំពោះ វីរៈកងទ័ពយើង
09 សីហា, 2025
នាព្រឹកថ្ងៃទី០៩ ខែសីហា ឆ្នាំ២០២៥ លោក ងួន ឡេង អគ្គនាយករងជាន់ខ្ពស់ តំណាងដ៏ខ្ពង់ខ្ពស់ អ្នកឧកញ៉ា ឈុន អូន អគ្គនាយកក្រុមហ៊ុន កម្ពុជាតេលា បានដឹកនាំគណៈប្រតិភូរបស់ក្រុមហ៊ុន ធ្វើដំណើរទៅចុះសួរសុខទុក្ខដល់វីរៈកងទ័ពជួរមុខ ដែលកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យខេត្តឧត្តរមានជ័យ, គិលានដ្ឋានតំបន់ប្រតិបត្តិការសឹករងឧត្តរមានជ័យ និងគិលានដ្ឋានកងពលលេខ៤២។
នេះគឺជាការលើកទឹកចិត្តដ៏ស្មោះស្ម័គ្រដែលក្រុមហ៊ុនកម្ពុជាតេលា ចង់បង្ហាញចំពោះ វីរៈយុទ្ធជនកម្ពុជាអង់អាចក្លាហាន ដែលបានឈរជើងដើម្បីការពារជាតិមាតុភូមិ។ ក្រុមហ៊ុនមានមោទនភាពយ៉ាងខ្លាំងក្នុងការបង្ហាញដោយក្តីគោរព និងក្តីស្រឡាញ់ចំពោះគំរូវីរភាពដ៏អស្ចារ្យរបស់កងទ័ពកម្ពុជា។
ក្នុងនាមជាគ្រួសារមួយរបស់កម្ពុជាតេលា យើងខ្ញុំសូមបួងសួងឲ្យវត្ថុសក្ដិសិទ្ធិទាំងអស់ ជួយថែរក្សាដល់កងទ័ពកម្ពុជាឲ្យមានសុខភាពល្អ ជួបតែសុវត្ថិភាព និងទទួលបានជោគជ័យក្នុងការពារទឹកដីរបស់យើង។
ក្នុងឱកាសនោះដែរ គណៈប្រតិភូក៏បាននាំយក សម្ភារៈប្រើប្រាស់ប្រចាំថ្ងៃ និងថវិកាឧបត្ថម្ភមួយចំនួន ជាអំណោយ ដើម្បីជួយបន្ធូរបន្ទុកជីវភាព និងជាការចែករំលែកក្តីស្រឡាញ់ពីក្រុមហ៊ុន និងប្រជាជនខ្មែរ ទៅកាន់វីរៈកងទ័ព។
ក្រុមហ៊ុនកម្ពុជាតេលា នឹងបន្តឈរជាមួយកងទ័ពកម្ពុជាទាំងឡាយ ក្នុងគោលបំណងដើម្បីគាំទ្រជាតិ និងលើកស្ទួយស្មារតី “ខ្មែរតែមួយ ខ្មែរស្រឡាញ់ខ្មែរ”








