ក្រោមស្មារតីខ្មែរតែមួយ ខ្មែរស្រលាញ់ខ្មែរ

ក្រោមស្មារតីខ្មែរតែមួយ ខ្មែរស្រលាញ់ខ្មែរ

16 សីហា, 2025

ក្រោមស្មារតីខ្មែរតែមួយ ខ្មែរស្រលាញ់ខ្មែរគណៈប្រតិភូក្រុមហ៊ុនកម្ពុជាតេលា ដឹកនាំដោយលោក ងួន ឡេង អគ្គនាយករងជាន់ខ្ពស់ តំណាងអ្នកឧកញ៉ា ឈុន អូន អគ្គនាយកក្រុមហ៊ុនកម្ពុជាតេលាបាននាំយកសម្ភារៈ និងថវិកាបរិច្ចាគ ជូនដល់មូលនិធិមន្ទីរពេទ្យ ដើម្បីទ្រទ្រង់ការព្យាបាលសុខមាលភាពកុមារ នៅមន្ទីរពេទ្យគន្ធបុប្ផា ខេត្តសៀមរាប នៅព្រឹកថ្ងៃទី ១៦ សីហា ឆ្នាំ ២០២៥។

ការចូលរួមបរិច្ចាគនេះ មិនត្រឹមតែបង្ហាញពីការយកចិត្តទុកដាក់របស់ក្រុមហ៊ុនចំពោះសុខភាពកុមារកម្ពុជា ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាការបង្ហាញនូវ ទំនុកចិត្ត និងស្មារតីសង្គម ដែលកម្ពុជាតេលា តែងតែអនុវត្តយ៉ាងជាប់លាប់។ ការចូលរួមដ៏សំខាន់នេះ គឺជាផ្នែកមួយនៃការចូលរួមអភិវឌ្ឍសង្គម និងជួយបង្កើតអនាគតដ៏រឹងមាំ សម្រាប់កុមារជំនាន់ក្រោយ ដើម្បីក្លាយជាទំពាំងដែលពោរពេញទៅដោយសម្ថតភាព ល្អ និងចូលរួមស្ថាបនាបន្ថែមសក្តានុពលប្រទេសជាតិ។

ក្រុមហ៊ុនកម្ពុជាតេលា ជឿជាក់ថា កុមារដែលមានសុខភាពល្អ គឺជាគ្រឹះសំខាន់សម្រាប់សង្គមរឹងមាំ។ ដូច្នេះ ការចូលរួមបរិច្ចាគជួយកុមារដែលកំពុងប្រឈមមុខនឹងជំងឺធ្ងន់ធ្ងរ គឺជាការវិនិយោគដ៏មានតម្លៃសម្រាប់សង្គម និងជាតិរបស់ប្រទេសកម្ពុជា។

ក្នុងឱកាសនេះ យើងខ្ញុំក៏សូមថ្លែងអំណរគុណជូនដល់ គ្រូពេទ្យ និងបុគ្គលិកសុខាភិបាលទាំងអស់ដែលព្យាយាមឧស្សាហ៍ព្យាបាល និងថែទាំកុមារ ដោយស្មារតីមនុស្សធម៌ និងស្មោះត្រង់។

ចុងក្រោយនេះ ក្រុមហ៊ុនកម្ពុជាតេលា សូមជូនពរដល់កុមារទាំងអស់ និងក្រុមគ្រូពេទ្យឱ្យប្រកបទៅដោយពរជ័យទាំងបួនគឺ អាយុ វណ្ណៈ សុខៈ ពលៈ និងឱ្យជោគជ័យគ្រប់ភារកិច្ចក្នុងការថែរក្សាសុខភាពសាធារណៈ។

ខ្មែរជួយខ្មែរ សម្រាប់អនាគតរឹងមាំ!