ការចុះត្រួតពិនិត្យគុណភាព និងបរិមាណប្រេងសាំង និងប្រេងម៉ាស៊ូត នៅតាមស្ថានីយតេលាខ្មែរ

ការចុះត្រួតពិនិត្យគុណភាព និងបរិមាណប្រេងសាំង និងប្រេងម៉ាស៊ូត នៅតាមស្ថានីយតេលាខ្មែរ

09 មីនា, 2026

ថ្ងៃចន្ទ ទី០៩ ខែមីនា ឆ្នាំ២០២៦ ក្រុមហ៊ុនកម្ពុជាតេលា ផ្នែកមន្ទីរពិសោធន៍ចល័ត (Mobile Laboratory Q.C Inspector) បានចុះត្រួតពិនិត្យគុណភាព និងបរិមាណប្រេងសាំង និងប្រេងម៉ាស៊ូត នៅតាមស្ថានីយតេលាខ្មែរ ចំនួន ៣ទីតាំង រួមមាន ស្ថានីយតេលាខ្មែរ ផ្សារតូច, ម៉ៅសេទុង និងទួលគោកផ្លាហ្សា។
មន្ទីរពិសោធន៍ចល័ត (Mobile Laboratory Q.C inspection) តែងតែត្រួតពិនិត្យជាចល័ត ដើម្បីធានាបាននូវបរិមាណគ្រប់លីត្រ និងគុណភាពស្របតាមស្តង់ដាកម្រិត Euro 5 ផ្តល់ជូនអតិថិជនប្រើប្រាស់ប្រកបដោយទំនុកចិត្ត។ ការត្រួតពិនិត្យនេះត្រូវបានអនុវត្តដោយប្រើប្រាស់ឧបករណ៍តេស្តតាមបច្ចេកវិទ្យាស្តង់ដាអន្តរជាតិ និងមានអ្នកបច្ចេកទេសប្រកបដោយវិជ្ជាជីវៈ និងជំនាញក្នុងការពិសោធន៍តាមស្តង់ដា ISO 9001:2015។
តាមរយៈសកម្មភាពនេះ តេលាខ្មែរ បន្តប្តេជ្ញាចិត្តក្នុងការរក្សាគុណភាព, បរិមាណផលិតផល, ផ្តល់សេវាកម្មល្អ និងមានសុវត្ថិភាពធានាជូនអតិថិជនតេលាខ្មែរទាំងអស់ ។
ខ្មែរគាំទ្រក្រុមហ៊ុនខ្មែរ សម្រាប់ប្រជាជនខ្មែរ!

For-collect-photo-to-put-in-website-Recovered.jpg 939.85 KB