ម្ចាស់ដៃគូអាជីវកម្មដំបូងគេបង្អស់របស់តេលាខ្មែរ
20 មិថុនា, 2025
កាលពីព្រឹកថ្ងៃទី 20 ខែមិថុនា ឆ្នាំ 2025 កន្លងមកនេះ តេលាខ្មែរ បានធ្វើការបើកសម្ពោធស្ថានីយថ្មី “តេលាខ្មែរ សាមគ្គី 271” ជាផ្លូវការ ក្រោមអធិបតីយភាព លោកឧកញ៉ា ឈុន វ៉ាន់ឌី អគ្គនាយករងតេលាខ្មែរ និងលោកស្រី សុន កែវរស្មី ម្ចាស់ដៃគូអាជីវកម្មតេលាខ្មែរ នេះគឺជាស្ថានីយដៃគូអាជីវកម្មដំបូងបង្អស់របស់តេលាខ្មែរ ដែលទទួលបានការចូលរួមយ៉ាងច្រើនកុះករពីអ្នកប្រើប្រាស់ប្រងឥន្ធនៈតេលាខ្មែរ ។
ក្នុងឱកាសដ៏អស្ចារ្យនេះ ក៏មានការចូលរួមពីកំពូលតារាចម្រៀង អ្នកស្រី ឱក សុគន្ធកញ្ញា ដែលបានបញ្ចេញសំនៀង រណ្ដំអារម្មណ៍ ព្រមទាំងការលេងហ្គេមសប្បាយៗ ជាមួយភ្ញៀវចូលរូមទាំងអស់ ដែលធ្វើអោយកម្មវិធីកាន់តែអធិកអធម។
ខណៈពេលដដែល ក្នុងនោះក៏មានប្រូម៉ូសិន ចាក់សាំង ថែមសាំងហ្វ្រី ដែលជាចំណែកដ៏សំខាន់ផងដែរ ដែលធ្ចើអោយ អោយកម្មវិធីកាន់តែមានសប្បាយមួយកម្រិតទៀត។
ស្ថានីយតេលាខ្មែរ សាមគ្គី 271 នឹងផ្តល់បទពិសោធន៍សេវាកម្មដ៏ល្អឥតខ្ចោះ និងគុណភាពប្រេងឥន្ធនៈកម្រិតស្ដង់ដាអន្តរជាតិជូនដល់អតិជន។
សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះអតិថិជន និងបងប្អូនដែលបានចូលរួមគាំទ្រប្រេងឥន្ធនៈ តេលាខ្មែរ ។
ខ្មែរគាំទ្រក្រុមហ៊ុនខ្មែរ, សម្រាប់ប្រជាជនខ្មែរ។






