កម្មពិធីជួបជុំ ទូតសុច្ឆន្ទៈតេលាខ្មែរ អាយដល ឱក សុគន្ធកញ្ញា ជាមួយអ្នកគាំទ្រ នៅស្ថានីយតេលាខ្មែរសៀមរាបស្វាយដង្គំ

កម្មពិធីជួបជុំ ទូតសុច្ឆន្ទៈតេលាខ្មែរ អាយដល ឱក សុគន្ធកញ្ញា ជាមួយអ្នកគាំទ្រ នៅស្ថានីយតេលាខ្មែរសៀមរាបស្វាយដង្គំ

05 មេសា, 2025

ទូតសុច្ឆន្ទៈតេលាខ្មែរ អាយដល ឱក សុគន្ធកញ្ញា ជួបជុំជាមួយអ្នកគាំទ្រនៅលើទឹកដីខេត្តសៀមរាប 

ជាថ្មីម្ដងទៀត បន្ទាប់ពីទទួលបានការឆ្លើយតបយ៉ាងពេញទំហឹងនៅស្ថានីយ៍តេលាខ្មែរកំពង់ឆ្នាំង, ការជួបជុំរវាងអ្នកគាំទ្រជាមួយ អាយដល ឱក សុគន្ធកញ្ញា បានធ្វើដំណើរមកដល់ ខេត្តសៀមរាប ដើម្បីបន្តបង្កើត និងចែករំលែកភាពសប្បាយរីករាយជាមួយអតិថិជននៅលើទឹកដីអង្គរនេះផងដែរ។

បងប្អូនអ្នកសៀមរាបពិតជាអស្ចារ្យ ដែលបានចូលរួមយ៉ាងច្រើន ដែលជាបានរីករាយជាមួយឱកាសថតរូប ផ្តល់សំណួរ និងសន្ទនាជាមួយ Idol ជាពិសេស ស្របពេលនឹងការផ្តល់សេវាកម្មល្អបំផុតពីស្ថានីយ៍តេលាខ្មែរ។ ព្រឹត្តិការណ៍នេះមិនត្រឹមតែបង្កើនទំនាក់ទំនងជិតស្និទ្ធជាមួយអតិថិជននោះទេ ប៉ុន្តែវាក៏ជាការបង្ហាញឲ្យឃើញថា តេលាខ្មែរ ប្តេជ្ញាចិត្តក្នុងការជិតស្និទ្ធជាមួយសហគមន៍គ្រប់ទីកន្លែង។

យើងសូមថ្លែងអំណរគុណចំពោះការគាំទ្រ និងការចូលរួមយ៉ាងរឹងមាំពីសៀមរាប! តេលាខ្មែរ នឹងបន្តធ្វើដំណើរចែករំលែកភាពសប្បាយរីករាយ សេវាកម្មដ៏ល្អ និងគុណភាពខ្ពស់ ។

ខ្មែរគាំទ្រក្រុមហ៊ុនខ្មែរ, សម្រាប់ប្រជាជនខ្មែរ។

តេលាខ្មែរ អនាគតរួមគ្នា!