នាព្រឹកថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៦ ក្រុមហ៊ុន កម្ពុជាតេលា បានរៀបចំកម្មវិធី ប្រគល់ប័ណ្ណសរសើរ និងផ្តល់វត្ថុអនុស្សាវរីយ៍ទៅបុគ្គលិកឆ្នើមប្រចាំឆ្នាំ ២០២៥ ដើម្បីជាការតបស្នងនូវរាល់ការលះបង់ និងការខិតខំប្រឹងប្រែងរបស់បុគ្គលិកផ្នែកប្រធានស្ថានីយ, ជំនួយការប្រធានស្ថានីយ, បុគ្គលិកសេវាកម្ម (ដៃបូម), បុគ្គលិកអនាម័យ ដែលបម្រើការងារនៅស្ថានីយប្រេងឥន្ធនៈតេលាខ្មែរកន្លងមក ដែលជាការរួមចំណែកមួយធ្វើឱ្យក្រុមហ៊ុនយើងឈរជើងបានយ៉ាងរឹងមាំ និងរីកចម្រើនរហូតដល់ពេលនេះ។
001.jpg 247.61 KBក្នុងឱកាសនោះ លោកឧកញ៉ា ឈុន វ៉ាន់ឌី អគ្គនាយករង ក្រុមហ៊ុន កម្ពុជាតេលា បានមានប្រសាសន៍លើកទឹកចិត្ត ឱ្យបុគ្គលិកតាំងចិត្តធ្វើការឱ្យកាន់តែល្អប្រសើរលើសេវាកម្ម ទទួលការស្វាគមន៍អតិថិជនតាមបែបវប្បធម៌ខ្មែរ ដោយការសំពះ ជម្រាបសួរ និងផ្តល់ស្នាមញញឹម រួសរាយរាក់ទាក់ជូនដល់អតិថិជនគ្រប់ៗរូប។ ក្នុងនោះលោកឧកញ៉ាបានលើកគន្លឹះសំខាន់ដល់បុគ្គលិក ពីការទទួលបានសេវាកម្មមួយដ៏ល្អឥតខ្ចោះ (Service Excellence) រួមមាន៖ ត្រូវទទួលបានការបណ្តុះបណ្តាលទៅតាមស្តង់ដាការងារតែមួយ ដែលត្រូវអនុវត្ត និងផ្តល់សេវាកម្មដូចៗគ្នានៅតាមស្ថានីយតេលាខ្មែរ, ការដោះស្រាយបញ្ហារបស់អតិថិជនបានរហ័ស ដើម្បីឱ្យសេវាកម្មកាន់តែល្អប្រសើរ, ត្រូវមានភាពជឿជាក់ និងយកចិត្តទុកដាក់លើការងាររបស់ខ្លួនដោយត្រូវប្រកាន់ភ្ជាប់នូវវិន័យ និងមានអាកប្បករិយាល្អ, ត្រូវពង្រឹងគុណភាពសេវាកម្មឱ្យស្ថិតស្ថេរ ស្ថានីយស្អាត មានអនាម័យ និងផ្តល់ភាពកាន់តែងាយស្រួលជូនអតិថិជន។ បន្ថែមលើសពីនេះ Excellence Service មិនមែនតែ ការបម្រើសេវាកម្មឱ្យកាន់តែល្អប៉ុណ្ណោះទេ វាជាការបង្កើតបទពិសោធន៍មួយដ៏ល្អដើម្បីបំពេញតម្រូវការធ្វើឱ្យអតិថិជនពេញចិត្ត និងត្រលប់មកវិញម្តងហើយម្តងទៀតជាមួយនឹងសេវាកម្មរបស់យើង។ លោកឧកញ៉ា ក៏បន្តលើកទឹកចិត្តដល់ប្រធានស្ថានីយទាំងអស់ ចុះជួយក្នុងម៉ោងមមាញឹកដើម្បីជាការផ្តល់កំលាំងចិត្តដល់ក្រុមការងារ និងផ្តល់កំលាំងចិត្តជូនអតិថិជនក្នុងឱកាសបង្កើនទំនាក់ទំនងកាន់តែជិតស្និទល្អជាមួយអតិថិជន។
002.jpg 623.86 KBជាទីបញ្ចប់ លោកឧកញ៉ា សង្ឃឹមជឿជាក់ថា បុគ្គលិកឆ្នើមនាពេលនេះ ជាគម្រូមួយដ៏ល្អសម្រាប់បុគ្គលិកផ្សេងទៀតឱ្យទទួលបានការលើកទឹកចិត្ត និងជម្រុញដល់បុគ្គលិកផ្សេងទៀតមើលគំរូ និងបន្តការសហការឱ្យកាន់តែល្អប្រសើរថែមទៀតដើម្បីសម្រេចគោលដៅតែមួយស្របតាមផែនការរបស់ក្រុមហ៊ុនរួមគ្នា។ សូមអបអរសាទរដល់បុគ្គលិកឆ្នើមទាំងអស់របស់តេលាខ្មែរ!
ខ្មែរគាំទ្រក្រុមហ៊ុនខ្មែរ សម្រាប់ប្រជាជនខ្មែរ! 🇰🇭🙏