កម្មពិធីសប្បុរសធម៍ ប្រតិទិននៃស្នាមញញឹម ពន្លឺនៃសង្ឃឹមសម្រាប់កុមារកម្ពុជា
22 មករា, 2025
ប្រតិទិននៃស្នាមញញឹម — ពន្លឺនៃសង្ឃឹមសម្រាប់កុមារកម្ពុជា
នៅព្រឹកថ្ងៃទី ២២ ខែមករា ឆ្នាំ ២០២៥ ក្រុមហ៊ុន តេលាខ្មែរ បានបង្ហាញស្មារតីខ្មែរជួយខ្មែរ ដោយនាំយកថវិកាសប្បុរសធម៌ចំនួន ២០លានរៀល ជូនដល់ មូលនិធិគន្ធបុប្ផា ដើម្បីរួមចំណែកក្នុងការពិនិត្យ និងការព្យាបាលជំងឺសម្រាប់កុមារកម្ពុជា។
សកម្មភាពសប្បុរសធម៌នេះ ដឹកនាំដោយ លោកឧកញ៉ា ឈុន វ៉ាន់ឌី អគ្គនាយករងតេលាខ្មែរ និង លោកស្រី ឱក សុគន្ធកញ្ញា ទូតសុច្ឆន្ទៈ តេលាខ្មែរ។ ដោយស្របទៅ នឹងទស្សនៈវិស័យរបស់ក្រុមហ៊ុនក្នុងការលើកស្ទួយសុខុមាលភាពកុមារ ក៏ដូចជាបង្ហាញពីសារៈសំខាន់នៃការគាំទ្រផលិតផលជាតិ ដែលជាផ្នែកមួយដ៏សំខាន់ក្នុងការអភិវឌ្ឍន៍សង្គមជាតិ។
ប្រតិទិននៃស្នាមញញឹម គឺជាគម្រោងសប្បុរសធម៌ដ៏មានអត្ថន័យ ដែលអតិថិជនបានចូលរួមជាផ្នែកមួយក្នុងការជួយកុមារ តាមរយៈការទិញប្រតិទិនតេលាខ្មែរនាពេលកន្លងមក។ វាគឺជាភាពរួមចំណែកតូចមួយ ប៉ុន្តែមានអត្ថន័យធំសម្រាប់ជីវិតកុមារជាច្រើន។
តេលាខ្មែរ សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះអតិថិជន និងសប្បុរសជនទាំងអស់ ដែលបានឧបត្ថម្ភថវិកា និងចូលរួមសកម្មក្នុងយុទ្ធនាការនេះ។ សូមប្រសិទ្ធពរដល់សប្បុរសជនទាំងអស់ សូមប្រកបទៅដោយប្រសិទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ។
ខ្មែរគាំទ្រក្រុមហ៊ុនខ្មែរ - សម្រាប់ប្រជាជនខ្មែរ
តេលាខ្មែរអនាគតរួមគ្នា!







