កម្មពិធីជួបជុំ ទូតសុច្ឆន្ទៈតេលាខ្មែរ អាយដល ឱក សុគន្ធកញ្ញា ជាមួយអ្នកគាំទ្រ នៅស្ថានីយតេលាខ្មែរកំពង់ឆ្នាំង

កម្មពិធីជួបជុំ ទូតសុច្ឆន្ទៈតេលាខ្មែរ អាយដល ឱក សុគន្ធកញ្ញា ជាមួយអ្នកគាំទ្រ នៅស្ថានីយតេលាខ្មែរកំពង់ឆ្នាំង

22 កុម្ភៈ, 2025

បទពិសោធន៍ដ៏អស្ចារ្យជាមួយកម្មវិធីជួបជុំអ្នកគាំទ្រជាមួយ Idol ឱក សុគន្ធកញ្ញា នៅស្ថានីយ៍តេលាខ្មែរកំពង់ឆ្នាំង។

ថ្ងៃដ៏ពិសេសពោរពេញដោយភាពសប្បាយរីករាយ ស្នាមញញឹម និងអារម្មណ៍រំភើប បានកើតឡើងនៅស្ថានីយ៍តេលាខ្មែរកំពង់ឆ្នាំង។ ដោយការបង្ហាញវត្តមានរបស់ ទូតសុច្ឆន្ទៈតេលាខ្មែរ លោកស្រី ឱក សុគន្ធកញ្ញា ដែលជាសិល្បករជាតិដ៏គួរឱ្យគោរព។

អតិថិជនជាច្រើនបានមកចូលរួមក្នុងកម្មវិធីយ៉ាងច្រើនកុះករ ព្រមទាំងទទួលបានឱកាស ជួបផ្ទាល់ ថតរូបផ្ទាល់ និងការលេងហ្គេមសប្បាយៗជាមួយអាយដលផងដែរ។ ព្រឹត្តិការណ៍នេះបានបង្ហាញឲ្យឃើញពីភាពជិតស្និទ្ធរវាងតេលាខ្មែរ និងសហគមន៍ ដែលកត់ទុកជាអនុស្សាវរីយ៍ល្អៗ 

តេលាខ្មែរ សូមថ្លែងអំណរគុណចំពោះការចូលរួម និងការគាំទ្រយ៉ាងពេញទំហឹងពីសំណាក់អតិថិជនទាំងអស់ ដែលធ្វើឱ្យបរិយាកាសកាន់តែអធិកអធម។ 

ស្ថានីយប្រេងឥន្ធនៈតេលាខ្មែរ គឺផ្ដោតសំខាន់លើគុណភាពប្រេងឥន្ធនៈ បរិមាណនិងផ្តល់សេវាកម្មល្អជូន ដល់អតិថិជនគ្រប់ៗរូប ។ 

ខ្មែរគាំទ្រក្រុមហ៊ុនខ្មែរ, សម្រាប់ប្រជាជនខ្មែរ។