ក្រុមហ៊ុនកម្ពុជាតេលា បន្តពង្រឹងសមិទ្ធផល និងបង្កើនប្រសិទ្ធភាពការងារឱ្យស្របទៅតាមផែនការយុទ្ធសាស្រ្តដែលបានកំណត់ ដោយមានការយកចិត្តទុកដាក់ក្នុងការអភិវឌ្ឍន៍សមត្ថភាពបុគ្គលិក

ក្រុមហ៊ុនកម្ពុជាតេលា បន្តពង្រឹងសមិទ្ធផល និងបង្កើនប្រសិទ្ធភាពការងារឱ្យស្របទៅតាមផែនការយុទ្ធសាស្រ្តដែលបានកំណត់ ដោយមានការយកចិត្តទុកដាក់ក្នុងការអភិវឌ្ឍន៍សមត្ថភាពបុគ្គលិក

12 កុម្ភៈ, 2026

ក្រុមហ៊ុនកម្ពុជាតេលា បន្តពង្រឹងសមិទ្ធផល និងបង្កើនប្រសិទ្ធភាពការងារឱ្យស្របទៅតាមផែនការយុទ្ធសាស្រ្តដែលបានកំណត់ ដោយមានការយកចិត្តទុកដាក់ក្នុងការអភិវឌ្ឍន៍សមត្ថភាពបុគ្គលិក នាថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២៦ ក្រុមហ៊ុនកម្ពុជាតេលាបានរៀបចំវគ្គបណ្តុះបណ្តាលជាពិសេសមួយស្តីពី “ការលើកទឹកចិត្តដើម្បីជម្រុញការលក់” បង្រៀនដោយ គ្រូឧទ្ទេស ឈួន សេរីវិចិត្រ នៅទីស្នាក់ការកណ្តាលនៃក្រុមហ៊ុន។

0001.jpg 300.11 KB
លោកឧកញ៉ា ឈុន វ៉ាន់ឌី អគ្គនាយករង ក្រុមហ៊ុនកម្ពុជាតេលា បានចូលរួមជាអធិបតីក្នុងវគ្គបណ្តុះបណ្តាលនេះក្នុងគោលបំណងដើម្បីឱ្យបុគ្គលិកផ្នែកលក់យល់ដឹងច្បាស់ និងអនុវត្តនូវបច្ចេកទេសមួយចំនួនក្នុងការលើកទឹកចិត្តបង្កើនលទ្ធផលលក់ឱ្យស្របតាមផែនការប្រចាំឆ្នាំ។ 

លោកឧកញ៉ា អគ្គនាយករង បានលើកឡើងគន្លឹះ៣យ៉ាងគឺ «ទំនាក់ទំនង» «ដោះស្រាយ» និង «ផ្តល់សេវាកម្មដោយមានការយកចិត្តទុកដាក់ខ្ពស់» ដើម្បីឱ្យអតិថិជនប្រើប្រាស់គុណភាពផលិតផលប្រកបដោយទំនុកចិត្ត និងសេវាកម្មផ្តល់ភាពងាយស្រួលដែលអតិថិជនបានមកម្តងហើយនឹងម្តងទៀតជាមួយនឹងសេវាកម្មរបស់យើង។ លោកឧកញ៉ា បានបន្ថែមនូវគន្លឹះចម្បងមួយទៀតសម្រាប់រៀបចំយុទ្ធសាស្រ្តទីផ្សារ ជាពិសេសសម្រាប់អាជីវកម្មប្រភេទទំនិញ និងសេវាកម្ម ដោយឱ្យសិក្ខាកាមត្រូវស្វែងយល់ពីយុទ្ធសាស្រ្តទីផ្សារចម្រុះទាំង ៧ ចំនុចដែលរួមមាន៖ លក្ខណៈពិសេសនៃការផ្តល់សេវាកម្ម បរិមាណ និងគុណភាពផលិតផលដើម្បីធ្វើឱ្យអតិថិជនជឿទុកចិត្ត, ការកំណត់តម្លៃ, ទីតាំងសក្តានុពលអាចចែកចាយផ្តល់ភាពងាយស្រួល, ការផ្សព្វផ្សាយឱ្យបានជ្រួតជ្រាបដល់អតិថិជនបានស្គាល់ពីគុណភាពផលិតផលរបស់ក្រុមហ៊ុន, កត្តាមនុស្ស និងក្រុមការងារគឺអាចបំពេញការពេញចិត្តនូវសេវាកម្មជូនអតិថិជន, និងដំណើរការទៅតាមនិតិវិធីច្បាស់លាស់ ក៏ដូចជាសិក្សាពីចំនុចខ្លាំង ចំនុចខ្សោយដែលអ្នកលក់ត្រូវឈរនៅចំនុចណា ទីតាំងណា ហើយអ្នកលក់ត្រូវវិភាគរាល់ទិន្នន័យជាប្រចាំថ្ងៃ និងប្រចាំខែដើម្បីសិក្សាលើចំណែកទីផ្សារនៃការប្រកួតប្រជែង។ ហើយកត្តាជោគជ័យក្នុងការអនុវត្តគន្លឹះទាំងអស់នេះ យើងទាំងអស់គ្នាត្រូវការ «ភ្លើងនៃកម្លាំងចិត្ត» ។

002.jpg 595.88 KB
ជាចុងក្រោយ លោកឧកញ៉ា បានផ្តល់អនុសាសន៍សំខាន់ៗដល់ថ្នាក់ដឹកនាំ និងបុគ្គលិកផ្នែកលក់ទាំងអស់ ឱ្យសិក្សាស្វែងយល់ច្បាស់លាស់អំពីសិល្បៈនៃការជម្រុញការលក់ ក្នុងវគ្គបណ្តុះបណ្តាលនេះ ដើម្បីទទួលបានប្រសិទ្ធភាពការងារជោគជ័យយូរអង្វែង។